ព័ត៌មានអន្តរជាតិ

នៅប្រទេសថៃ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងសរុបដល់ ៦៧៨នាក់ ក្រោយមានអ្នកស្លាប់ថ្មី ២៩នាក់

បរទេស៖ នៅថ្ងៃពុធក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ២៩ នាក់ បន្ថែមទៀត ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះ បានកើនឡើងដល់ ៦៧៨ នាក់ ហើយនៅថ្ងៃនេះដែរ ថៃក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៣ ៣៩៤ នាក់នាក់ ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនឡើងដល់ ១១៦ ៩៤៩ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងមុន អ្នកឆ្លង ១ ៨៩៦នាក់ គឺត្រូវបានរកឃើញនៅក្នុងចំណោមសាធារណជនទូទៅ និង ១៤៩៨ នាក់ រកឃើញនៅក្នុងពន្ធនាគារ។

កាលពីថ្ងៃអង្គារអ្នកជំងឺ ៤ ៤៥០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា បានជាសះស្បើយហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top