ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងហាមជនបរទេស​ មកពីកម្ពុជា ថៃ និងប្រទេស៥ផ្សេងទៀត ចូលប្រទេសរបស់ខ្លួន

បរទេស៖ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងរារាំងការធ្វើដំណើរ របស់អ្នកទេសចរបរទេសទាំងអស់ ដែលបានមកលេងប្រទេសថៃ និងប្រទេសចំនួន ៦ ផ្សេងទៀត ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា វិធានការនេះនឹងមានប្រសិទ្ធិភាព ចាប់ពីថ្ងៃសុក្រ។ ក្រៅពីប្រទេសថៃហើយ នៅមានប្រទេសទាំង ៦ ផ្សេងទៀត គឺប្រទេសកម្ពុជា ស្រីលង្កា សីស្ហែល សាំងលូស៊ី ទីម័រខាងកើត និង ប្រទេស ម៉ុងហ្គោលី ដែលនាំយកចំនួនប្រទេស និងតំបន់ក្រោមការរឹតត្បិតបែបនេះ ចូលប្រទេសជប៉ុនដល់ ១៥៩ ប្រទេស។

អ្នកដំណើរបរទេស ដែលបានទៅតំបន់ ទាំងនោះ ក្នុងរយៈពេល ១៤ ថ្ងៃនៃការមកដល់នឹង មិនត្រូវបានអនុញ្ញាត ឱ្យចូលក្នុងប្រទេសជប៉ុនទេ លើកលែង តែក្នុងកាលៈទេសៈពិសេស ចំណែក ជនជាតិជប៉ុន មិនត្រូវហាមឃាត់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top