ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បញ្ជាក់ថា ការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ទាំងស្រុងតិចបំផុត១៣ភាគរយ

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថាបញ្ជាការដ្ឋានកណ្ដាល របស់មន្ទីរបញ្ចកោណ (CentCom) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្កានីស្ថាន គឺស្ថិតនៅចន្លោះពី១៣ទៅ២ ភាគរយ ហើយនៅពេល ដែលការដកនេះជំរុញ ដល់ពេលវេលាផុតកំណត់ សម្រាប់ខែកញ្ញាខាងមុខ ។

CentCom បានឲ្យដឹងថា ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឱ្យដកចេញនៅក្នុងខែមេសា បានដកចំនួនយន្តហោះដឹកទំនិញធុន C-17 ចំនួន១១៥គ្រឿង ដែលផ្ទុកទំនិញ យ៉ាងពេញលេញ ពីប្រទេសនេះ ខណៈដែលការប្រគល់គ្រឿង បរិក្ខារជាង៥.០០០ បំណែកទៅទីភ្នាក់ងារ បញ្ចកោណធ្វើការបំផ្លាញចោល ។

CentCom ក៏បានប្រគល់គ្រឿង បរិក្ខារចំនួន៥ ដល់ក្រសួង ការពារជាតិ អាហ្វហ្គានីស្ថាន ក្នុងនោះមានអាកាសយាន Kandahar នៅភាគខាងត្បូង អាហ្វហ្គានីស្ថាន ដែលជាមូលដ្ឋាន យោធាធំជាងគេទី២ នៅក្នុងប្រទេសនេះសម្រាប់កង ទ័ពអាមេរិក ។

យោធាអាមេរិក កំពុងតែប្រកាសមិនច្បាស់ អំពីល្បឿននៃការដក និងទំនងជាកាលបរិច្ឆេទ ចុងក្រោយដើម្បីការពារ សន្តិសុខប្រតិបត្តិការ ។

ក្រសួងការពារជាតិអាមេរិក ត្រូវដកសមាជិក សេវាកម្មចុង ក្រោយរបស់ខ្លួនចំនួន២.៥០០នាក់ និងអ្នកម៉ៅការស៊ីវិលចំនួន ១៦.០០០នាក់ផ្សេងទៀត ចេញពីតំបន់សង្គ្រាមនៅថ្ងៃទី ១១ ខែកញ្ញា ដែលនឹងក្លាយជាខួបលើកទី២០ នៃការវាយប្រហារ របស់ក្រុមអាល់កៃដា ទៅលើសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការលុកលុយ ដឹកនាំដោយសហរដ្ឋអាមេរិក ។

មន្ទីរបញ្ចកោណ បានបញ្ជូនយន្តហោះទម្លាក់ គ្រាប់បែកបន្ថែម និងទ្រព្យសម្បត្តិផ្សេងទៀត ទៅកាន់តំបន់នេះ ដើម្បីធានាថា សហរដ្ឋអាមេរិក និងដៃគូរបស់អង្គការ NATO នៅតែមានសុវត្ថិភាព ក្នុងកំឡុងពេលដកទ័ពចេញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top