ព័ត៌មានអន្តរជាតិ

អាមេរិក លើកលែងទណ្ឌកម្មចំពោះអ្នកពាក់ព័ន្ធគម្រោងប្រេង របស់រុស្សី Nord Stream 2

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសដកទណ្ឌកម្មរបស់ខ្លួន ចេញពីក្រុមហ៊ុនបង្ហូរប្រេងរបស់រុស្សីនិង អាល្លឺម៉ង់វិញហើយ។

ក្រៅពីនោះអាមេរិក ក៏ត្រូវបានគេដឹងដែរថាបានដក ទណ្ឌកម្មចេញពីប្រធានាធិបតីរុស្សីលោក Vladimir Putin ផងដែរដែលត្រូវបានចាត់ទុកថា ជាអ្នកដឹកនាំគម្រោងបង្ហូរប្រេងផ្ទាល់ពីរុស្សីទៅអាល្លឺម៉ង់និង មានឈ្មោះថា Nord Stream 2។

ការប្រកាសនេះត្រូវបានធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះនៅពេលដែលមានរបាយការណ៍នៃទណ្ឌកម្មដោយ ប្រទេសរុស្សីត្រូវបានបញ្ចូនទៅកាន់សភាជាតិអាមេរិកដោយ ក្រសួងការបរទេស។

កន្លងមករដ្ឋាភិបាលអាមេរិក បានធ្វើការទិះតៀនថាគម្រោងយក្សនេះគឺជាភូមិសាស្ត្រនយោបាយ ដែលត្រូវបានរៀបចំឡើងនិង ផ្តល់ប្រយោជន៍យ៉ាងខ្លាំងទៅឲ្យរដ្ឋាភិបាល
ក្រមឡាំង របស់រុស្សីប៉ុណ្ណោះខណៈដែលការសាងសង់បានឈានទៅដល់៩៥ភាគរយ ទៅហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top