វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ដែលដឹកនាំ ដោយគណបក្ស ប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តច្បាប់ ថវិកាចំណាយ ១,៩ ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវសន្តិសុខវិមានកាពីតូល។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ការបោះឆ្នោតមានចំនួន ២១៣-២១២ សំឡេង ។ អ្នកប្រជាធិបតេយ្យចំនួន ៣ រូប និងគណបក្សសាធារណរដ្ឋទាំងអស់ ដែលមានវត្តមាន បានបោះឆ្នោតមិនគាំទ្រ “ ទេ” ។
ច្បាប់នេះផ្តោតសំខាន់លើការជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត របស់វិមានកាពីតូល ក៏ដូចជាការផ្តល់មូលនិធិ ដល់កម្លាំងសន្តិសុខ បន្ថែមទៀត។
ថវិកាចំនួន ៤០ លានដុល្លារ នឹងត្រូវទុកដោយឡែក សម្រាប់ការជួសជុលការខូចខាត ដែលបានកើតឡើង ចំពោះវិមានកាពីតូល ក្នុងអំឡុង ពេលវាយប្រហារ ខណៈដែលទឹកប្រាក់ ប្រមាណ ៥២៩ លានដុល្លារនៅក្នុងច្បាប់នេះ នឹងឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពអគារ រួមទាំងថវិកា សម្រាប់ទ្វារ និងបង្អួចពង្រីកតំបន់បញ្ចាំង បន្ថែមសន្តិសុខ។
ច្បាប់នេះក៏នឹងដាក់ថវិកាចំនួន ៨,៦ លាន ដុល្លារ សម្រាប់កាមេរ៉ារាងកាយ របស់វិមានកាពីតូល ប៉ូលីស និង ២,៦ លានដុល្លារ សម្រាប់បំពាក់ឧបករណ៍ ត្រួតពិនិត្យកុបកម្ម។
មនុស្ស ៥ នាក់ រួមទាំងមន្ត្រីប៉ូលីស កាពីតូលម្នាក់ បានស្លាប់នៅក្នុងកុបកម្មនេះ ។ មន្រ្តីប៉ូលីសពីរនាក់ទៀត ដែលទទួលបន្ទុកនៅថ្ងៃនោះ ក្រោយមកបានស្លាប់ ដោយសារការធ្វើអត្តឃាត ។ មនុស្សជាង ៤០០ នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋទាក់ទង នឹងការវាយប្រហារលើ វិមានកាពីតូល៕
ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												
 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									