COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) លោក Hans Kluge នាយកប្រចាំតំបន់ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យមានការ ប្រុងប្រយ័ត្ន ទោះបីជាមានការថយចុះ ប្រមាណ៦០ភាគរយ ចំពោះអ្នកដែលឆ្លងជំងឺកូវីដ-១៩ និងអ្នកស្លាប់នៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ នៅក្នុងតំបន់ ។
លោក Kluge បានថ្លែងនៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន តាមអនឡាញពីក្រុង Copenhagen ថា “នេះជាការប្រសើរឡើងដែលផុយស្រួយ… ដែលធ្វើឲ្យយើងមិនអាចបង្កើតកំហុសដូចគ្នា ដែលថា នេះបានធ្វើឲ្យពេលនេះកាលពីឆ្នាំមុន ដែលលទ្ធផល ស្ថិតក្នុងការកើនឡើងវិញនៃជំងឺកូវីដ-១៩ និងមើលឃើញអំពីប្រព័ន្ធសុខាភិបាលរបស់យើង សហគមន៍ និងសេដ្ឋកិច្ចអាចទ្រទ្រង់បាន ចំពោះការឆ្លងជំងឺរាតត្បាតនេះ” ។
ការព្រមាននេះបានធ្វើឡើង ខណៈដែលតំបន់អឺរ៉ុប នៅក្នុងសប្តាហ៍មុន បានត្រូវគេមើលឃើញថា មានករណីថយចុះជាបន្តបន្ទាប់ពី១,៧លាននាក់ នៅពាក់កណ្តាលខែមេសា មកនៅត្រឹម៦៨៥.០០០នាក់ ដែលជាករណីថ្មី កាលពីសប្តាហ៍មុន ដែលស្មើនឹង៦០ភាគរយ ដែលថយចុះនៅក្នុងរយៈពេលមួយខែ ។ លោក បានថ្លែងដូច្នេះ Kluge ។
ក្នុងឳកាសនេះដែរ គាត់ក៏បានគូសបញ្ជាក់អំពីបញ្ហានានា នៅក្នុងតំបន់ ដែលមានប្រភេទវីរុសក្លាយពូជ B.1.617 ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា ដែលគាត់បាននិយាយថា ឥឡូវនេះបានបញ្ជាក់អត្តសញ្ញាណតិចបំផុត ២៦ប្រទេស ក្នុងចំណោមប្រទេស៥៣ នៅក្នុងតំបន់អឺរ៉ុប ដែលជាសមាជិករបស់ WHO ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា