COPENHAGEN៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា នាយកអង្គការ សុខភាពពិភពលោក (WHO)ប្រចាំនៅអឺរ៉ុប បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ទី ២០ ឧសភាថា ភាពរីកចម្រើន នៃការប្រឆាំងនឹងរោគ រាតត្បាតកូរ៉ូណា នៅតែមានភាពផុយស្រួយ ហើយការធ្វើដំណើរអន្តរជាតិ គួរតែត្រូវបានជៀសវាង ។
លោក Hans Kluge បានថ្លែងថា “ឥឡូវនេះដោយប្រឈមមុខ នឹងការគំរាមកំហែងជាបន្ត និងភាពមិនប្រាកដប្រជាថ្មីយើងចាំបាច់ត្រូវបន្តការប្រុងប្រយ័ត្ន និងពិចារណាឡើងវិញ ឬចៀសវាងការធ្វើដំណើរអន្តរជាតិ” ។
ចក្រភពអង់គ្លេស មានជំនឿចិត្តកាន់តែខ្លាំងឡើងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រសិទ្ធភាពប្រឆាំងនឹងវីរុសក្លាយពូជមកពីប្រទេសឥណ្ឌា ។
លោក Kluge បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា ការបំរែបំរួលដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា និងអាចចម្លង បានកាន់តែច្រើន ឥឡូវនេះត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងប្រទេសយ៉ាងហោចណាស់ ចំនួន២៦ក្នុង ចំណោមប្រទេស ចំនួន៥៣នៅក្នុងតំបន់អឺរ៉ុប ។
ប៉ុន្តែ លោកបានលើកឡើងថា វ៉ាក់សាំងដែលត្រូវបាន អនុញ្ញាតឲ្យប្រើមានប្រសិទ្ធិភាព ប្រឆាំងនឹងប្រភេទថ្មីនេះ ។
លោក Kluge បានលើកឡើងថា រហូតមកដល់ពេលនេះ មានតែប្រជាជន២៣ភាគរយ នៃប្រជាជននៅក្នុងតំបន់ បានទទួលវ៉ាក់សាំង ខណៈដែលមានតែ ១១ភាគរយប៉ុណ្ណោះ ដែលបានប្រើថ្នាំទាំងពីរនេះ ខណៈលោកបាន ព្រមានដល់ប្រជាជន ឲ្យបន្តការប្រុងប្រយ័ត្ន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា