ប្រវត្តិសាស្ត្រ៖ រំលឹកព្រឹត្តិការណ៍នៃគ្រោះថ្នាក់ ធម្មជាតិដ៏អាក្រក់មួយដែលបានកើតឡើង នាយប់ថ្ងៃទី២៩ ខែមេសាកាលពីឆ្នាំ១៩៩១ នៅក្នុងប្រទេស បង់ក្លាដេសដោយព្យុះស៊ីក្លូនដ៏មហិមាមួយវាយប្រហារ យ៉ាងឃោឃៅនឹងបានសម្លាប់មនុស្សរហូតទៅដល់ ១៣៥០០០នាក់ ក្នុងរយៈពេល
តែ១យប់ប៉ុណ្ណោះ។
បើទោះបីជាមានការប្រកាស ព្រមានឲ្យមានការស្វែងរកទីជម្រកជ្រកកោននៅមុនពេល ដែលព្យុះនេះធ្វើដំណើរមដល់ក្តីក៏ប៉ុន្តែកម្លាំង ខ្យល់ដ៏ខ្លាំងក្នុងល្បឿនរហូតទៅដល់២៤១ គីឡូម៉ែត្រក្នុងរយៈពេល៩ម៉ោង ជាប់គ្នាបានបោកយកផ្ទះសំបែងមនុស្សសំភារៈទាំងឡាយ ស្ទើរគ្មានសល់។ នៅតាមកោះខ្លះមនុស្សរាប់ពាន់នាក់ ត្រូវបាខ្យល់វាយប៉ើងចូលទៅក្នុងសមុទ្រនិងលង់ទឹកស្លាប់ផង។
វាបានចំណាយពេលដល់ក្រុមជួយ សង្គ្រោះរបស់រដ្ឋាភិបាលរហូតទៅដល់ជាច្រើន សបតាហ៍ដើម្បីប្រមូលបានសាកសពទាំងអស់ដែលបាន ស្លាប់នៅក្នុងហេតុការណ៍ធម្មជាតិដ៏អាក្រក់មួយនេះ៕ ប្រែសម្រួល:ស៊ុនលី