បរទេស ៖ ក្រសួងសន្តិសុខផ្ទៃក្នុង អាមេរិក បានប្រកាសថា ព្រំដែនសហរដ្ឋអាមេរិក ជាប់កាណាដានិងម៉ិកស៊ិក នឹងនៅតែបន្តបិទ ចំពោះការធ្វើដំណើរមិន ចាំបាច់នានា យ៉ាងហោចណាស់ រហូតដល់ថ្ងៃទី២១ ខែមិថុនាខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាន នៃជម្ងឺកូវីដ១៩។
តាមសេចក្តីរាយការណ៍ ក្រសួងបានប្រកាសពីការបន្តបិទនេះ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលើកឡើងថា ខ្លួនកំពុងតែធ្វើការងារ យ៉ាងជិតស្និទ្ធ ជាមួយប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង យ៉ាងមានសុវត្ថិភាព ស្របពេលដែលស្ថានការណ៍ មានភាពល្អប្រសើរឡើង។
ចំណែកនាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា លោក Justin Trudeau ក៏បានធ្វើការបញ្ជាក់ពីការបន្ត បិទព្រំដែនរយៈពេល៣០ថ្ងៃទៀតនេះដែរ ដោយលោកនិយាយថា វិធានការគឺកំពុងតែត្រូវបានបន្ត ដើម្បីការពារសុខភាព និងទប់ស្កាត់ការរាតត្បាតឆ្លង នៃជម្ងឺកូវីដ១៩ ។
គួរបញ្ជាក់ថា ទីភ្នាក់ងារសហព័ន្ធ សហរដ្ឋអាមេរិក នៅដើមឡើយបានបិទព្រំដែន សហរដ្ឋអាមេរិកជាមួយប្រទេស ជិតខាងខ្លួន នៅក្នុងខែមីនា ឆ្នាំ២០២០ ស្របពេលដែលការរាតត្បាតឆ្លង មេរោគកូរ៉ូណា បានចាប់ផ្តើមវាយលុកកាន់តែខ្លាំង ៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

