ព័ត៌មានអន្តរជាតិ

តោះមកស្គាល់ ប្រវត្តិខ្លះៗ នៃទីក្រុង Jerusalem

ស្របពេល ដែលបញ្ហា ប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល នៅកំពុងបន្តប្រើប្រាស់ អំពើហិង្សាទៅលើគ្នា យ៉ាងខ្លាំងក្លារយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ មានអ្នកខ្លះពិត ជាធ្លាប់បានដឹងប្រវត្តិរបស់អ៊ីស្រាអ៊ែល មកហើយជាពិសេសទីក្រុងយេរូសាឡឹម ដែលតែងតែទទួលរង នូវការវាយប្រហារយ៉ាងខ្លាំង ពីសម័យអតីតកាល ប៉ុន្តែប្រទេសនេះ ដូចដែរ គេបាននិយាយ តំណាលគ្នាដែរគឺមិនងាយចុះចាញ់ សត្រូវណាមួយឡើយហើយ បើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រ ខ្លះទាំងអស់គ្នា យើងនឹងបាន ដឹងកាន់តែច្បាស់។

យោងតាមការ សរសេរ របស់វេបសាយ Wikipedia បានឲ្យដឹងថា នៅក្នុងអំឡូងពេលប្រវត្តិសាស្ត្រ ដ៏យូរអង្វែងណាស់មកហើយ ទីក្រុងJerusalem ត្រូវបានគេដឹងថា ជាទីក្រុងដែលធ្លាប់បាន ទទួលការបំផ្លិចបំផ្លាញ ទាំងស្រុងដល់ទៅ២ដង ការឡោមព័ទ្ធពីសំណាក់ ទាហាននិងកងកម្លាំងនានា ដល់ទៅ៦៧ដង និងការវាយប្រហារ ប្រមាណជា៥២ដងផ្សេងៗគ្នាផងដែរ។

វាក៏ត្រូវបានទទួលស្គាល់ថា គឺជាទីក្រុងដ៏ចំណាស់បំផុត របស់ពិភពលោក ផងដែរ ដោយសារតែតំបន់ខ្លះ នៃទីក្រុងគឺជាផ្នែកនៃកន្លែង
ដែលមានមនុស្សរស់នៅ កាលពីចន្លោះពី៤០០០ទៅ៣០០០ឆ្នាំមុន គ្រិស្តសករាជ ។

មានការប្រទាញប្រទង់គ្នា រវាងក្រុមអ្នកជាតិនិយមអ៊ីស្រាអ៊ែល ជាមួយនឹងអ្នកជាតិនិយមប៉ាឡេស្ទីន ដែលបានធ្វើការបញ្ចេញ យោបល់
ផ្សេងៗគ្នាដែលអះអាងថា ជនជាតិរបស់ខ្លួនជាម្ចាស់ដើម ដែលបានរស់នៅ នៅក្នុងតំបន់នោះតាំងពីយូរ ណាស់មកហើយ៕

ប្រែសម្រួល:ស៊ុនលី

To Top