ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១២៥ ករណី យោងតាមក្រសួងសុខាភិបាលឱ្យដឹងថា ម៉ោងក្នុងស្រុកថ្ងៃសៅរ៍ រួមមានការចម្លងក្នុងស្រុកចំនួន ១២៣ និងការនាំចូលចំនួន ២ករណី ដែលកើនឡើងសរុបដល់ ៥,០៨៦ករណី ។
ក្នុងចំណោមករណីសហគមន៍ ៧៣ករណី ត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac Giang ដែលជាចំណុចរាលដាលនៃជំងឺរាតត្បាត ២៥ករណី នៅខេត្តហៃដុងក្បែរនោះ និង ៤ករណី នៅខេត្តហ័ងយ៉ុង ភាគខាងជើង។
អាជ្ញាធរបានឲ្យដឹងថា ភាគច្រើននៃករណីក្នុងតំបន់គឺជាទំនាក់ទំនងរបស់អ្នកជំងឺដែលបានបញ្ជាក់ពីមុន ឬភ្ជាប់ទៅនឹងចង្កោមនៃការបង្ករោគនៅតាមមូលដ្ឋាន។
ករណីនាំចូលមានជនបរទេស ២ នាក់ ដែលទើបនឹងចូលប្រទេសវៀតណាមពីបរទេស។ អ្នកជំងឺសរុបចំនួន ២,៧២១ នាក់បានជាសះស្បើយពីការឆ្លងរាលដាលនៃវីរុសនេះ ដែលមានការកើនឡើងចំនួន ៣២នាក់ ពីថ្ងៃសុក្រហើយមានមនុស្សជាង ១៧៩,០០០ នាក់ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក និងតាមដាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនសរុបជិត ១០០លាននាក់មួយនេះ៕
ដោយ ឈូក បូរ៉ា

