ព័ត៌មានអន្តរជាតិ

ជិត៧០ឆ្នាំមកហើយ ដែលអាមេរិក បានធ្វើតេស្ត សាកល្បងអាវុធ ប្រល័យលោក ដំបូងបំផុត

កាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ១៩៥២ សហរដ្ឋអាមេរិកបានធ្វើការតេស្តសាកល្បងអាវុធ បរិមាណូដែលមានកម្លាំងមហិមាជាលើកដំបូងរបស់ខ្លួន នឹងទទួលបានជោគជ័យបំផុត។ការធ្វើតេស្តសាកល្បង ដែលត្រូវបានគេធ្វើឡើងនៅលើប្រជុំកោះ Eniwetok atoll នៅក្នុងមហាសមុទ្រប៉ាស៊ិហ្វិក។

ការធ្វើតេស្តដែលត្រូវ បានគេមើលឃើញថាជាការសំញ៉ែងដាក់គ្នារវាងប្រទេសអាមេរិក និងសហភាពសូវៀតនៅក្នុងសម័យសង្គ្រាមត្រជាក់ ដែលនៅមុននោះក្នុងកំឡុងឆ្នាំ១៩៤៩សហភាពរុស្សី បានធ្វើការតេស្តសាកល្បងគ្រាប់បែកអាតូមិកបានជោគជ័យ មុនរួចទៅហើយដែលជាហេតុធ្វើឲ្យអាមេរិកសម្រេចចិត្តធ្វើការសាកល្បង អាវុធរបស់ខ្លួនវិញម្តងបែបនេះ។

សហភាពសូវៀតបានផ្ទុះ អាវុធនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំបន្ទាប់មកទៀតហើយរហូតដល់ ចុងទសវត្សរ៍ឆ្នាំ១៩៧០ប្រទេសប្រាំពីរបានផលិតគ្រាប់បែកអ៊ីដ្រូសែន របស់ខ្លួនបានជោគជ័យដែរដូចគ្នា។ ការប្រណាំងសព្វាវុធនុយក្លេអ៊ែរបានឈានទៅមុខមួយជំហានដ៏គួរឱ្យភ័យខ្លាច ចាប់តាំងពីពេលនោះមក។

គ្រាប់បែកអ៊ីដ្រូសែនប្រភេទនេះ ដែលសព្វថ្ងៃវាកំពុងត្រូវបានទទួលការគំរាមកំហែង ពីសំណាក់ប្រទេសកូរ៉េខាងជើងដែលបានគេជឿជាក់ថាកំពុងព្យាយាម ផលិតអាវុធប្រភេទនេះ។

គ្រាប់បែកអ៊ីដ្រូសែន ដែលត្រូវបានគេអះអាងថាមានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ធម្មតាដល់ទៅ១០០០ដង៕

ប្រែសម្រួល:ស៊ុនលី

To Top