MINNEAPOLIS៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ក្រុមសាច់ញាតិ និងអ្នកគាំទ្រជាច្រើន បាននំាគ្នាប្រមូលផ្តុំគ្នានៅរដ្ឋ សហរដ្ឋអាមេរិក ដើម្បីរឹលឹកខួបនៃការស្លាប់របស់ បុរសជនជាតិអាមេរិកាំងស្បែកខ្មៅ គឺលោក George Floyd ដែលជាខួបគម្រប់មួយឆ្នំា នៃការស្លាប់របស់គាត់ ដែលប្រព្រឹត្តដោយប៉ូលិសស្បែកស ហើយការស្លាប់មួយនេះ បានធ្វើឲ្យរំញើបរំជួលខ្លាំង ដល់ប្រព័ន្ធតុលាការ នៅសហរដ្ឋអាមេរិក ផងដែរ ។
ក្រុមអ្នកធ្វើព្យុហយាត្រាប្រមាណ ១.៥០០នាក់ នៅក្រុង Minneapolis បានចូលរួមស្តាប់ការថ្លែងសុន្ទរកថា និងចូលរួមជាសមាជិក របស់ក្រុមគ្រួសាររបស់លោក Floyd និងសាច់ញាតិនៃ ពលរដ្ឋស្បែកខ្មៅផ្សេងទៀត ដែលជាអ្នកស្លាប់នៅក្នុង ប៉ះទង្គិចគ្នាជាមួយប៉ូលិស ។
លោក Floyd មានអាយុ៤៦ឆ្នាំ ត្រូវបានសម្លាប់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយមន្ត្រីប៉ូលិសក្រុង Derek Chauvin ដែលជាអ្នកសង្កត់ករបស់គាត់ ឲ្យថប់ដង្ហើមស្លាប់ក្នុងរយៈពេលជាង ៩នាទី ។
ឃាតករឈ្មោះ Chauvin ត្រូវបានប្រកាសសាលក្រមដោយ ចៅក្រមមួយរូបទទួលបន្ទកបទឧក្រិដ្ឋ និងអំពើមនុស្សឃាត នឹងត្រូវបានកាត់ទោសកាលពីថ្ងៃទី២៥ ខែមិថុនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា