Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺ កូវីដ-១៩ នៅឥណ្ឌា កើនឡើងដល់ជាង ៣០ម៉ឺននាក់

ញូវដេលី៖ ប្រទេសឥណ្ឌា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទូទាំងប្រទេសកើនឡងើដល់ជាង ៣០ ម៉ឺននាក់ ដែលជាប្រទេសទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ខណៈដែលខ្លួនកំពុងតែប្រយុទ្ធនឹងរលកឆ្លងដ៏ធំមួយទៀត។

ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ បានទទួលនូវការកើនឡើងនៃការឆ្លង និងអ្នកស្លាប់ក្នុងរយៈពេលតែមួយសប្តាហ៍នាពេលថ្មីៗនេះដោយប្រព័ន្ធសុខាភិបាលរបស់ខ្លួនត្រូវបានគ្របដណ្ដប់ដោយរលកនៃព្យុះជំងឺកូវីដ-១៩ ។

ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញថា ចំនួនអ្នកស្លាប់នៅឥណ្ឌាបច្ចុប្បន្នមានចំនួន ៣០៣,៧២០ នាក់ បន្ទាប់ពីបានបន្ថែមចំនួនអ្នកស្លាប់ចំនួន ៥០០០០ នាក់ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ខណៈចំនួនអ្នកឆ្លងសរុបនៃការឆ្លងបានកើនឡើងលើស ២៦,៧ លាននាក់ហើយ។

របាយការណ៍នេះបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៤,៤៥៤ នាក់ក្នុងពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនខ្ពស់បំផុតទី២ ចាប់តាំងពីការឡើងដល់ ៤,៥២៩ កាលពីថ្ងៃពុធ។

ចំនួនអ្នកស្លាប់ដែលបានបន្តកើនឡើងបានកើតឡើងនៅពេលដែលការឆ្លងបានធ្លាក់ចុះនៅក្នុងទីក្រុងធំៗ រួមទាំងរដ្ឋធានីញូវដែលី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្រុងបុមបៃ ដែលការចាក់សោត្រូវបានដាក់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។

អ្នកជំនាញជាច្រើនជឿថា ចំនួនពិតប្រាកដ គឺខ្ពស់ជាងនេះទៅទៀត ជាពិសេសជំងឺនេះរាលដាលដល់តំបន់ជនបទ ដែលប្រជាជនភាគច្រើនរស់នៅ ១,៣ ពាន់លាននាក់ និងកន្លែងដែលមណ្ឌលសុខភាព និងការរក្សាកំណត់ត្រាមិនល្អ៕ ដោយ ឈូក បូរ៉ា

To Top