ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងបន្តកិច្ចព្រមព្រៀងឃ្លាំមើលលើទីតាំង នុយក្លេអ៊ែររយៈពេលមួយខែទៀត ជាមួយនឹង IAEA

" "

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការប្រកាសជាផ្លុវការហើយថានឹងបន្តកិច្ចព្រមព្រៀងជាមួយនឹង IAEA ក្នុងរយៈពេលមួយខែទៀត ដើម្បីឲ្យអន្តរជាតិអាចបន្តធ្វើការឃ្លាំមើលទៅលើគ្រប់សកម្មភាព នៃទីតាំងផលិតអាវុធនុយក្លេអ៊ែរ របស់ខ្លួន។

ប្រភពដដែលបានបន្តទៀតថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបន្តកិចចព្រមព្រៀងនេះ បន្ទាប់ពីបានយល់ព្រមគ្នាកាលពីក្នុងខែកុម្ភ: ម្តងហើយដើម្បីអាចឲ្យអង្គការអាតូមិក អន្តរជាតិ
IAEA អាចធ្វើការឃ្លាំមើលលើអ៊ីរ៉ង់ រយៈពេល៣ខែបញ្ចប់ទៅនៅត្រឹមខែ ឧសភានេះ។

" "

កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ត្រូវបានគេមើលឃើញថា នឹងអាចអនុញ្ញាតិឲ្យ IAEA ក្នុងការបំពាក់កាម៉េរ៉ាសុវត្ថិភាព ទៅលើទីតាំងផលិតនុយក្លេអ៊ែរទាំងអស់ របស់អ៊ីរ៉ង់ហើយនឹងអាចឲ្យ IAEA យកវិដេអូទាំងនោះទៅប្រើប្រាស់បានលុះត្រាណា តែអាមេរិកនឹងយល់ព្រមលើកលែងទណ្ឌកម្មចំពោះ អ៊ីរ៉ង់ជាមុនសិន។

" "

យោងតាមការបញ្ជាក់របស់លោក Kazem Gharibabadi រដ្ឋទូតតំណាងឲ្យអ៊ីរ៉ង់នៅអង្គការ IAEA បានឲ្យដឹងថាទិន្នន័យដែលកាម៉េរ៉ា ថតទុករយៈពេល៣ខែ កន្លងមកនោះនឹងនៅតែជាកម្មសិទ្ធរបស់ IAEA របស់អ៊ីរ៉ង់នៅឡើយ ហើយនឹងមិនអាចអនុញ្ញាតិឲ្យ IAEA អន្តរជាតិប្រើប្រាស់បាននោះទេរហូតដល់ លក្ខខណ្ឌត្រូវបានអនុវត្ត៕ ប្រែសម្រួល៖ស៊ុនលី

To Top