បច្ចេកវិទ្យា

ក្រុមហ៊ុនទូរគមនាគមន៍ធំបំផុត របស់ឥណ្ឌូនេស៊ីដាក់ដំណើរ ការបច្ចេកវិទ្យា5G

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ធំបំផុត របស់ឥណ្ឌូនេស៊ីដែលមានឈ្មោះថា Telkomsel នឹងត្រូវដាក់ឲ្យដំណើរការបច្ចេកវិទ្យា សេវាកម្មអ៊ិនធឺណេត 5G ជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់លោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មាន Johnny G.Plate បានបញ្ជាក់ទៀតថាបច្ចេកវិទ្យា 5G នេះនឹង ដាក់ឲ្យដំណើរជាផ្លុវការនៅ ថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ ប៉ុន្តែក្នុងការកំណត់ចំនួន នៅឡើយ។

សេវាកម្ម 5G នឹងអាចគ្របដណ្តប់ទៅលើតំបន់ចំនួន៦ នៅក្នុងរដ្ឋធានីJakarta ព្រមទាំងទីក្រុងផ្សេងទៀតដូចជា Solo, Medan, Balikpapan, Denpasar, Batam, Surabaya, Makassar និង Bandung ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top