ព័ត៌មានអន្តរជាតិ

យន្តហោះយោធា អាមេរិកមួយគ្រឿង ធ្លាក់នៅក្នុងទីធ្លា ផ្ទះប្រជាជនជិតមូលដ្ឋាន យោធា ទ័ពអាកាស Nellis

បរទេស ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់អាមេរិក, មូលហេតុ នៃឧប្បត្តិហេតុធ្លាក់នេះ មិនទាន់ត្រូវបានកំណត់ នៅឡើយទេ ។ ការស្លាប់ម្នាក់ត្រូវបាន គេរាយការណ៍ ប៉ុន្តែនៅតែមិនទាន់ច្បាស់ថា តើអ្នកស្លាប់គឺ ជាអ្នកបើកយន្ដហោះធ្លាក់ឬជនស៊ីវិល អ្នករស់នៅក្នុងផ្ទះ ឬតំបន់ជុំវិញនោះទេ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ របស់អាមេរិក បានរាយការណ៍ថា យន្តហោះយោធាសហរដ្ឋអាមេរិកមួយគ្រឿង បានធ្លាក់នៅខាងក្រោយផ្ទះមួយ នៅជិតមូលដ្ឋានទ័ព អាកាស Nellis ក្នុងរដ្ឋ ណេវ៉ាដា កាលពីថ្ងៃចន្ទ។

មូលដ្ឋានយោធា បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើធ្វីធើរថា យន្តហោះដែលប្រតិបត្តិការ ដោយអ្នកម៉ៅការ ដែលបានហោះចេញពី មូលដ្ឋានទ័ពអាកាស Nellis និងបានធ្លាក់ នៅម៉ោងប្រមាណ ២ និង ៣០ នាទីរសៀលថ្ងៃទី ២៤ ខែឧសភានៅជិតមូលដ្ឋាន។ មន្រ្តីមូលដ្ឋាន និង មន្រ្តីសហព័ន្ធជាច្រើននាក់ កំពុងស្ថិតនៅកន្លែង កើតហេតុធ្វើការស៊ើបអង្កេត ។

អាជ្ញាធរមូលដ្ឋាន មិនបានផ្តល់ការបញ្ជាក់ភ្លាមៗ លើរបាយការណ៍ នៃការស្លាប់ដែលជាលទ្ធផល នៃការធ្លាក់នេះទេ ។ លើសពីនេះទៅទៀត ប្រភេទនៃយន្តហោះដែលពាក់ព័ន្ធនឹង ឧប្បត្តិហេតុនេះ ក៏មិនទាន់ដឹងនៅឡើយនោះដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top