ព័ត៌មានអន្តរជាតិ

ការសិក្សាបានបង្ហាញថា សត្វសុនខ អាចស្វែងរកអ្នកវិជ្ជមាន កូវីដ-១៩ ទោះបីអ្នកជំងឺ មិនទាន់បង្ហាញ រោគសញ្ញាក្តី

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ថា សត្វសុនខអាចទទួល បានការហ្វឹកហាត់ ដើម្បីស្វែងរកការឆ្លងជំងឺកូវីដ-១៩ បានប្រមាណជាង ៩០ភាគរយ ទើបីជាអ្នកជំងឺ មិនទាន់បង្ហាញ រោគសញ្ញាជំងឺក្តី ។ នេះបើយោងតាមការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយ នៅថ្ងៃចន្ទនេះ ដែលក្រុមអ្នកនិពន្ធសង្ឃឹមថា អាចជួយជំនួសដល់ភាពចាំបាច់ ក្នុងការធ្វើចត្តាឡីស័ក ចំពោះអ្នកមកដល់ថ្មី ។

ការប្រើប្រាស់សញ្ញាសម្គាល់ របស់ពួកគេតាមរយៈការហិតក្លិន ដែលអាចពាំស្ករកន្លះស្លាបព្រាបាយ ដែលសត្វសុនខអាចដឹង តាមការហិតអ្នកជំងឺ ដូចជា រោគមហារីក គ្រុនចាញ់ និងជំងឺស្កន់ ។

ការសិក្សាដំបូងៗ បានបង្ហាញថា សត្វសុនខអាចរកវត្តមាន SARS-CoV-2 ។

ក្រុមអ្នកស្រាវជ្រាវមកពីសាលាវេជ្ជសាស្ត្រត្រូពិចក្រុងឡុងដ៏ ចង់ ឃើញ បើសិនជាសត្វសុនខ អាចរកឃើញសារធាតុគីមី ដែលសម្គាល់នៅក្នុងខ្លួននរណាម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ប៉ុន្តែ មិនបានបង្ហាញរោគសញ្ញាជំងឺ ។

ពួកគេបានប្រមូលយកវត្ថុវិភាគ នៃសម្លៀកបំពាក់ និងម៉ាស់មុខពីពលរដ្ឋ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់អ្នកខ្សោយ ឬ មានរោគសញ្ញា SARS-CoV-2៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top