Covid-19

កូរ៉េខាងត្បូង នឹងចាក់ថ្នាំវ៉ាក់សាំង កូវីដ១៩ Moderna នៅក្នុងខែមិថុនា

បរទេស៖ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ Moderna ដូសដំបូង ប៉ុន្តែចំនួនថ្នាំវ៉ាក់សំាងនោះ ប្រហែលជាមិនល្មមគ្រប់ ដើម្បីទប់ទល់ចំពោះការកើនឡើងនៃការឆ្លង ជម្ងឺកូវីដ១៩នៅក្នុងប្រទេស ដែលត្រូវបានគេរាយការណ៍មានករណីឆ្លងថ្មីរាប់រយជាប្រចាំថ្ងៃ សម្រាប់រយៈពេលជាច្រើនសប្ដាហ៍។

លោក Son Young-rae ជាមន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បាននិយាយថា ថ្នាំវ៉ាក់សាំងអាមេរិក៥៥.០០០ដូស នឹងដឹកមកដល់នៅថ្ងៃទី៣១ ខែឧសភា សម្រាប់ការចែកចាយ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Seoul Shinmun។

យោងតាមកាសែត Newsis បានឲ្យដឹងថា ថ្នាំវ៉ាក់សាំងនោះ នឹងត្រូវបានត្រួតពិនិត្យដោយ ក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថ ចំណែកដំណើរការនៃការអនុម័ត អាចនឹងប្រើពេលជាច្រើនសប្ដាហ៍ ហើយថ្នាំវ៉ាក់សាំងនោះ ប្រហែលជាមិនប្រើជាសាធារណៈ រហូតដល់ពាក់កណ្ដាលខែមិថុនា។

តាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ទើបបានចុះកុងត្ រានាំចូលថ្នាំវ៉ាក់សាំងកូវីដ១៩ Moderna  ចំនួនដល់ទៅ ៤០លានដូស។

ការបញ្ជាក់អំពីការដឹកជញ្ជូនមកឲ្យនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីគណៈប្រតិភូពាណិជ្ជកម្មកូរ៉េខាងត្បូង បានធ្វើដំណើរជាមួយលោកប្រធានាធិបតី មូន ជេអ៊ីន ទៅសហរដ្ឋអាមេរិក សម្រាប់ជំនួបកំពូលដំបូងរបស់លោក ជាមួយលោកប្រធានាធិបតី ចូ បៃដិន៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top