បរទេស ៖ អង្គការសុខភាពពិភពលោក ត្រូវបានគេរំពឹងថា នឹងទទួលស្គាល់វ៉ាក់សាំង Sinovac របស់ប្រទេសចិន នៅចុងសប្តាហ៍នេះ ។ លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយ កាលពីថ្ងៃច័ន្ទថា លោកប្រាយុទ្ធបានធានាថា មនុស្សគ្រប់គ្នា នៅក្នុងប្រទេស នឹងទទួលបានវ៉ាក់សាំងប្រឆាំង នឹងជំងឺនេះឆាប់ខាងមុខ ឬនៅពេលក្រោយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីទទួលបានវ៉ាក់សាំងវ៉ាក់សាំង AstraZeneca ជាលើកទី ២ រួមជាមួយរដ្ឋមន្រ្តីគណៈរដ្ឋមន្រ្តីជាច្រើនរូបទៀត នៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura កាលពីថ្ងៃច័ន្ទ ។
លោកឧត្តមសេនីយ៍ប្រាយុទ្ធ ដែលបានទទួលការចាក់ថ្នាំបង្ការ លើកដំបូងកាលពីថ្ងៃទី ១៦ ខែមីនា ត្រូវបានគេរកឃើញថា មានសម្ពាធឈាមកើនឡើង បន្តិចមុនពេលចាក់។
យោងតាមនាយករដ្ឋមន្រ្តី, អង្គការសុខភាពពិភពលោក គ្រោងនឹងប្រកាសការអនុម័ត ទទួលស្គាល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ Sinovac នៅថ្ងៃសុក្រ ៕
ប្រែសម្រួលៈ ណៃ តុលា