ព័ត៌មានអន្តរជាតិ

ទូកនេសាទជប៉ុន បុកគ្នាជាមួយនឹង នាវារបស់រុស្ស៊ី នៅដែនទឹក ខេត្ត ហុកកៃដូ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានដកស្រង់សម្តី របស់ឆ្មាំការពារឆ្នេរសមុទ្រជប៉ុន បានឲ្យដឹងថា នៅថ្ងៃពុធនេះ ទូកនេសាទរបស់ជប៉ុន ចំនន០១គ្រឿង បានបុកគ្នាជាមួយ នឹងនាវារបស់រុស្ស៊ី នៅដែនទឹកនៃខេត្ត ហុកកៃដូ (Hokkaido) ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ទូកនេសាទរបស់ជប៉ុន បានក្រឡាប់ បន្ទាប់ពីឧប្បត្តិហេតុកើតឡើង នៅ Monbetsu ក្នុងខេត្ត ហុកកៃដូ ។

យោងតាមឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងថា ក្នុងចំណោមសហសេវឹក០៥នាក់ ត្រូវបានជួយសង្គ្រោះ ហើយ០៣នាក់មិនមានសញ្ញាណាមួយថា បានជួយដល់ពួកគេបាននោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top