ព័ត៌មានអន្តរជាតិ

ព័រទុយហ្គាល់ ទទួលបានប្រាក់គាំទ្រ ២,៤ពាន់លានដុល្លារ ពីសហភាពអ៊ឺរ៉ុប EU

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសព័រទុយហ្គាល់ ទើបតែបានទទួលបានកញ្ចប់ប្រាក់ គាំទ្រ ពីសំណាក់សហភាព អ៊ឺរ៉ុបឬ EU ប្រមាណជា ២,៤១ ពាន់លានអ៊ឺរ៉ូ ក្រោមគម្រោងកម្មវិធី ដែលមានឈ្មោះថា SURE។

ប្រភពដដែលបានឲ្យដឹងដែរថា នេះគឺជាកញ្ចប់ប្រាក់លើកទី២ ហើយដែលព័រទុយហ្គាល់ បានទទួលដោយកាលពីគ្រា មុនខ្លួនទទួលបានប្រមាណ ជា៣ពាន់លានអ៊ឺរ៉ូ កាលពីខែធ្នូឆ្នាំ២០២០។

ផ្ទាំងពាណិជ្ជកម្ម

សរុបព័រទុយហ្គាល់ បានទទួលប្រាក់សរុបប្រមាណជា៥,៩ពាន់លានអ៊ឺរ៉ូពី SURE ហើយវាស្ថិតនៅក្នុងកញ្ចប់ផែនការ សរុបរបស់សហភាព អ៊ឺរ៉ុបប្រមាណជា ១៤,១៣៧ពាន់លានអ៊ឺរ៉ូ ដែលខ្លួននឹងត្រូវធ្វើការចែកចាយ ទៅកាន់រដ្ឋជាសមាជិក ប្រមាណជា១២ប្រទេសផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top