ព័ត៌មានអន្តរជាតិ

រុស្ស៊ី បណ្ដេញអ្នកការទូតប៊ុលហ្គារី ចេញពីប្រទេស ទុកជាការសងសឹក

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ខ្លួនបានសម្រេចចិត្តបណ្តេញ អ្នកការទូតប៊ុលហ្គារីម្នាក់ ចេញពីតំណែងអ្នកការទូត ក្នុងប្រទេសរបស់ខ្លួន ដើម្បីទុកជាការសងសឹក នេញបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតប៊ុលហ្គារី មកជូនដំណឹងដល់លោកថា និយោជិកម្នាក់មកពីស្ថានទូតប៊ុលហ្គារី នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានប្រកាសថា ជាបុគ្គលដែលមិនត្រូវបានគេដឹងគុណ និងបណ្ដេញបុគ្គលម្នាក់នេះចេញពីប្រទេស។

ប្រភពព័ត៌មានបានបន្ថែមទៀតថា វិធានការនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបណ្តេញអ្នកការទូតរុស្ស៊ី ដោយគ្មានមូលដ្ឋាននៅស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងសូហ្វីយា កាលពីដើមខែមេសា។

ផ្ទាំងពាណិជ្ជកម្ម

ការបណ្ដេញអ្នកការទូតចេញពី ប្រទេសទៅវិញទៅមក រវាងប្រទេសប៊ុលហ្គារី និងរុស្ស៊ី ធ្វើឡើងដោយមិនបានបង្ហាញលម្អិតនោះទេ ថាតើកាតបណ្ដេញចេញនេះបង្កឡើង ដោយមូលហេតុអ្វីឲ្យពិតប្រាកដ ប៉ុន្ដែទំនាក់ទំនងរវាងប្រទេសទាំងពីរ បច្ចុប្បន្នកំពុងធ្លាក់ជាលំដាប់ ៕

ដោយ ឈូក បូរ៉ា

To Top