ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំពាណិជ្ជកម្មចិន​ អាមេរិក ជាលើកដំបូង ក្រោមអាណិត្ត របស់លោក Biden

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសចិន បានបើកកិច្ចប្រជុំជាមួយគ្នា ជាលើកដំបូង អំពីបញ្ហាពាណិជ្ជកម្ម ដែលត្រូវបានគេមើលឃើញថា ក៏ជាកិច្ចប្រជុំលើកដំបូង ស្ថិតនៅក្រោមអាណិត្ត របស់លោកប្រធានាធិបតីអាមេរិក Joe Biden ផងដែរ ។

ជំនួបរវាងអ្នកតំណាងសេដ្ឋកិច្ច របស់អាមេរិកលោកស្រី Katherine Tai និងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈការខលវិដេអូ ដោយចាប់យកប្រធានបទសំខាន់ ទៅលើបញ្ហាទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

នៅមុនកិច្ចប្រជុំនេះ មកដល់ផងដែរ លោកស្រី Tai បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាមេរិក មកដល់ពេលនេះ ខ្លួននៅតែកំពុងបន្តជួបបញ្ហា ប្រឈមយ៉ាងខ្លាំង នៅឡើយជាមួយនឹង ពាណិជ្ជកម្មរវាង ប្រទេសចិនប៉ុន្តែប្តេជ្ញាចិត្ត ក្នុងការបន្តការចរចាទៀត នាពេលខាងមុខទោះបីជាលទ្ធផល មិនទាន់ល្អប្រសើរក្តី ។

គួរឲ្យដឹងដែរថា ជាលទ្ធផលដែលខ្លួនទទួលបានកន្លងមក ក្រោយជម្លោះពាណិជ្ជកម្ម ដោយលោក Trump មកកាលពីឆ្នាំទៅចិន និងអាមេរិកបានឈានទៅដល់កិច្ចព្រមព្រៀង ដែលខ្លួនហៅថា ជាតំណាក់កាលទី១ឬ Phase1 ៕

ប្រែសម្រួល៖ស៊ុនលី

To Top