អាប់ឌីស អាបាបា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងត្រួតពិនិត្យជំងឺ ប្រចាំទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់៤.៧៨៨.២១៦នាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ។
ទ្វីបអាហ្វ្រិក CDC ទីភ្នាក់ងារថែទំាសុខភាព នៃសហភាពអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺ រាតត្បាតមាន១២៩.៣៤៥នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៤.៣៣៥.៧៨០នាក់ នៅទូទំាងទ្វីប បានជាសះស្បើយពីជំងឺ ។
មជ្ឈមណ្ឌល CDC ប្រចាំទ្វីបអាហ្វ្រិកបានឲ្យដឹងថា អាហ្វ្រិខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេត្យួពី និងអេហ្ស៊ីប ជាប្រទេសដែលមានករណីឆ្លងច្រើនបំផុត នៅក្នុងទ្វីបនេះ ។
អាហ្វ្រិកខាងត្បូង បានកត់ត្រាថា មានករណីកូវីដ-១៩ខ្ពស់បំផុត នៅក្នុងទ្វីបអាហ្វ្រិក ដែលមានចំនួន១.៦៤៥.៥៥៥នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសពីរទៀតនៅភាគខាងជើងទ្វីបអាហ្វ្រិក មានប្រទេសម៉ារ៉ុក និងទុយនេស៊ី ដែលមានអ្នកឆ្លងជំងឺចំនួន៥១៧.៨០៨នាក់ និងចំនួន៣៣៨.៨៥៣នាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា