តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រ ទំនងនឹងបង្កើនពេលវេលា នៃវិធានការស្ថិតក្នុងគ្រាអាសន្នដោយជំងឺកូវដ-១៩ នៅក្រុងតូក្យូ និងខេត្តផ្សេងទៀតចំនួន៨ សម្រាប់រយៈពេល ០៣សប្តាហ៍ទៀត រហូតដល់ថ្ងៃទី២០ ខែមិថុនា ។
បច្ចុប្បន្ននេះ រដ្ឋស្ថិតក្នុងគ្រាអាសន្ន បានធ្វើឡើងនៅក្នុងខេត្តចំនួន០៩ ដែលត្រូវបានគេមើលឃើញពីការរឹតត្បិត ដែលបានស្នើឲ្យធ្វើឡើងទៅលើភោជនីយដ្ឋាន និងរង្គសាលនានា ដែលតម្រូវឲ្យពួកគេបិទទ្វារនៅត្រឹមម៉ោង៨យប់ និងនៅតែបន្តហាមឃាត់មិនឲ្យប្រើគ្រឿងស្រវឹង ហើយពលរដ្ឋបានជំរុញឲ្យធ្វើការពីផ្ទះ និងទប់ស្កាត់ខ្សែឆ្លងកាត់ពីខេត្តផងដែរ ។
ព្រឹត្តការណ៍ធំៗ ទន្ទឹមនឹងនេះដែរ ទស្សនីយភាពដែលមានពលរដ្ឋចូលរួម ៥.០០០នាក់ ឬ៥០ភាគរយ នៃសមត្ថភាពយុត្ថាធិការ ។
នៅក្នុងតូក្យូ រោងភាពយន្តនានា និងហាងស្តុកទំនិញ ក៏តម្រូវឲ្យបិទផ្អាកប្រតិបត្តិការដែរ ។
ការបន្ថែមការរឹតត្បិត នឹងនៅធ្វើដដែល គឺក្រុងតូក្យូ ខេត្ត Hokkaido, Aichi, Kyoto, Osaka, Hyogo, Okayama, Hiroshima និង Fukuoka ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា