ព័ត៌មានអន្តរជាតិ

តុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ លើពលរដ្ឋ ២៨នាក់ដែលដុតរោងចក្រចិន 

" "

រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍ថាតុលាការយោធាមីយ៉ាន់ម៉ា បានកាត់ទោសមនុស្ស ២៨ នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំពីបទដុតបំផ្លាញរោងចក្រចំនួនពីរ បន្ទាប់ពីរោងចក្រជាច្រើនដែល ផ្តល់ហិរញ្ញប្បទានដោយចិន ត្រូវបានដុតបំផ្លាញអំឡុង ពេលមានចលាចលនៅក្នុងទីក្រុងយ៉ាំងហ្គោន កាលពីខែមីនា។

សារព័ត៌មានយោធាមីយ៉ាន់ម៉ា Myawady ដែលគ្រប់គ្រងដោយកងទ័ពបានចុះផ្សាយថា ក្រុមជនល្មើសបានកំណត់គោលដៅរោងចក្រស្បែកជើង និងរោងចក្រកាត់ដេរមួយនៅជាយក្រុង Hlaing Tharyar នៃទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។

" "

ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសកម្មជនមួយបានឲ្យដឹងថា ច្បាប់យុទ្ធគុនត្រូវបានដាក់នៅជាយក្រុង បន្ទាប់ពីមានអគ្គិភ័យជាច្រើនដោយមនុស្សរាប់សិប នាក់បានស្លាប់ ឬរងរបួសនៅពេលដែលកម្លាំងសន្តិសុខបានបាញ់ ទៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងយោធា។

" "

ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា  បានឲ្យដឹងនៅពេលនោះថា បុគ្គលិកចិនជាច្រើននាក់ បានរងរបួស និងជាប់នៅក្នុងការវាយប្រហារ ដែលបានដុតបំផ្លាញ ហើយបានអំពាវនាវឱ្យមីយ៉ាន់ម៉ាការពារទ្រព្យសម្បត្តិ និងពលរដ្ឋចិន។

កាសែតដែលគ្រប់គ្រង ដោយរដ្ឋរបស់ចិន បានចុះផ្សាយកាលពីខែមីនាថា រោងចក្រដែលវិនិយោគដោយចិន ចំនួន ៣២ ត្រូវបានបំផ្លាញនៅក្នុងការវាយ ប្រហារដោយការខាតបង់ទ្រព្យសម្បត្តិឈានដល់ ២៤០ លានយ័ន (៣៦,៩ លានដុល្លារ) ។

គួរបញ្ជាក់ថា ប្រទេសចិន ត្រូវបានគេមើលឃើញថា កំពុងគាំទ្ររបបយោធាមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ៕ដោយ ឈូក បូរ៉ា

To Top