Covid-19

ឥណ្ឌា មាន អ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងលើសពី ២៧,៥លាននាក់ហើយ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩រហូតដល់២៧.៥៥៥.៤៥៧នាក់ ជាមួយគ្នានេះដែរ អ្នកឆ្លងថ្មីមានចំនួន១៨៦.៣៦៤នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។

នេះជាចំនួននៃអ្នកឆ្លងជំងឺសរុបទាបបំផុត ក្នុងរង្វង់ជាង១ខែកន្លះមកនេះ ។

ក្រៅពីនេះ មានអ្នកស្លាប់ចំនួន៣.៦៦០នាក់ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១៨.៨៩៥នាក់ ។

មានអ្នកជំងឺចំនួន២.៣៤៣.១៥២នាក់ នៅក្នុងប្រទេស ដែលជាករណីថយចុះ៧៦.៧៥៥នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកឆ្លងធ្ងន់ប្រចាំថ្ងៃបានថយចុះក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ បន្ទាប់ពីបានបន្តកើនឡើងខ្លាំងកាលពីពាក់កណ្តាលខែមេសា ។

ទិន្នន័យចុងក្រោយបង្អស់ចេញដោយក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបពលរដ្ឋចំនួន២៤.៨៩៣.៤១០នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ។

សរុបមានពលរដ្ឋ២.៩១៩.៦៩៩នាក់បានទទួលការចាក់វ៉ាក់សាំង គិតតែថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top