ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមហួធី តិចបំផុត៣១នាក់ ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេល វាយប្រហារ ដែនអាកាស នៅយ៉េមែន

សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា ប្រភពមួយចេញពីយោធារបស់រដ្ឋាភិបាលយ៉េមែន បានប្រាប់ដល់ស៊ិនហួថា យ៉ាងហោចណាស់ក្រុមឧទ្ទាមហួធី  ចំនួន៣១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ នៅក្នុងអំឡុងពេលវាយប្រហារដែនអាកាសដែលដឹកនាំ ដោយក្រុមចម្រុះអារ៉ាប៊ី សាអូឌីត នៅខេត្ត Marib ភាគកណ្តាលនៃប្រទេសយ៉េមែន ។

ប្រភពដែលសុំមិនបញ្ចេញ អត្តសញ្ញាណបានឲ្យដឹងថា “យន្តហោះវាយប្រហារដែនអាកាស បានសម្លាប់ក្រុមសកម្មប្រយុទ្ធនៅលើវាលខ្សាច់ ទន្ទឹមនឹងនេះដែរ ពួកគេ បានដកខ្លួនចេញពីក្រុមចំនួន៣ ឆ្ពោះទៅទីតាំងយោធារបស់យ៉េមែន នៅស្រុក Sirwah ដែលស្ថិតនៅភាគខាងលិចប្រទេស” ។

ទន្ទឹមនឹងនេះដែរ ទូរទស្សន៍គ្រប់គ្រងដោយក្រុមហួធី al-Masirah TV បានរាយការណ៍ថា យន្តហោះវាយប្រហារដែនអាកាសចម្រុះចំនួន១៥គ្រឿង បានទម្លាក់គ្រាប់ចំទីតំាងរបស់ក្រុមហួធី នៅខេត្ត Sirwah ដោយមិនបានផ្តល់អ្វីឲ្យដឹងលម្អិតនោះទេ ។

ក្រុមហួធី ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង បានចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំមួយនៅក្នុងខែកុម្ភៈ ប្រឆំាងនឹងយោធារដ្ឋាភិបាលយ៉េមែន ដែលមានអារ៉ាប៊ី សាអូឌីត នៅពីកក្រោយខ្នង នឹងដណ្តើមយកខេត្តដែលសម្បូរទៅដោយប្រេងកាត គឺខេត្ត Marib ដែលបានបង្ខំឲ្យពលរដ្ឋជន២លាននាក់ ជម្លៀសខ្លួនចេញ ។

អង្គការសហប្រជាជាតិ បានព្រមានទៅលើការវាយលុក មកលើខេត្ត Marib អាចនំាមកនូវមហន្តរាយមនុស្សជាតិធ្ងន់ធ្ងរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top