ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ វាយប្រហារមកលើខេត្តមួយស្ថិតនៅភាកខាងកើតប្រទេសជប៉ុន ។
យោងតាមការបញ្ជាក់របស់ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ បានអង្រួននៅចម្ងាយ១២៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន នៅក្នុងខេត្ត Takahagi នៅវេលាម៉ោង០១និង០២នាទី ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ៧,៥២គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣៦.៣២១៤ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤២.០២៧៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។
ករណីរញ្ជួយដីនេះដែរ មិនទាន់មានសេចក្តីរាយការណ៍លម្អិតណាមួយបញ្ជាក់ថា បង្កការខូចខាត ឬគ្រោះថ្នាក់ដល់ពលរដ្ឋនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា