បរទេស៖ កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍បានឲ្យដឹងថា ប្រទេសជប៉ុននឹងបន្តផ្តល់សិទ្ធ ឲ្យពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការរស់នៅក្នុងប្រទេសរបស់ខ្លួន ដដែលទោះបីជាពួកគេនឹង
មានវិសាដែលផុតកំណត់ទៅហើយក្តី។
សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ Yoko Kamikawa បានបន្តទៀតថា វិសាថ្មីនឹងអាចត្រូវបានផ្តល់ដោយ ស្វ័យប្រវត្តិក្នុងរយៈពេល ៦ខែទៀត
ចំពោះពលរដ្ឋមីយ៉ាន់ម៉ាទាំងឡាយ ក្រោមមូលហេតុនៃបញ្ហាធ្វើរដ្ឋប្រហារ ដែលបានធ្វើឡើងតាំងតែថ្ងៃទី១ ខែកុម្ភៈនោះមក។
អជ្ញាធរជាតិអន្តោប្រវេស របស់ជប៉ុនក៏បានឲ្យដឹងទៀតថា កិច្ចការងារជាបន្ទាន់នេះនឹងអាច ផ្តល់សិទ្ធជូនពលរដ្ឋមីយ៉ាន់ម៉ា ដែលមានបំណងក្នុងការបន្ត ស្នាក់នៅរយៈពេលវែងនៅក្នុង
ប្រទេសជប៉ុនឬនឹងអាចបន្តវិសាបន្ថែមម្តងទៀត ប្រសិនបើស្ថានភាពនៅក្នុងប្រទេសមួយនេះ នៅតែមិនទាន់ល្អប្រសើរនៅឡើយ។
យោងតាមទិន្នន័យដែលមាន បច្ចុប្បន្នពលរដ្ឋមីយ៉ាន់ម៉ាសរុបប្រមាណជា ៣៥ ០៤៩នាក់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសជប៉ុន គិតត្រឹមចុងឆ្នាំមុនហើយ ក្នុងនោះមានប្រមាណជា
១៣ ៩៦៣នាក់ គឺជាក្រុមអ្នកស្ម័គ្រចិត្ត មកធ្វើការផ្នែកបច្ចេកទេសក្រោម កម្មវិធីឧបតម្ថដោយរដ្ឋាភិបាល ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
