សេអ៊ូល៖ កិច្ចប្រជុំកំពូលសកលស្តីពីអាកាសធាតុ និងកំណើនប្រកបដោយចីរភាព បានចាប់ផ្តើមធ្វើនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យដោយ ប្រទេសម្ចាស់ផ្ទះកំពុងស្វែងរក តួនាទីកាន់តែធំនៅក្នុងវិស័យនេះ។
យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចប្រជុំកំពូលសេអ៊ូល P4G 2021 រយៈពេល ២ ថ្ងៃ ធ្វើឡើងទាំងក្នុងប្រព័ន្ធអ៊ីនធឺណេត និងក្រៅបណ្តាញ ជាមួយនឹងប្រធានបទ « ការស្តារ បៃតង ឡើងវិញ ប្រកប ដោយ បរិយាប័ន្ន ដើម្បី សម្រេចបាន នូវ អព្យាក្រឹត្យភាព កាបូន » ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនជេអ៊ីន បានដឹកនាំសម័យប្រជុំនេះដែល ត្រូវបានចូលរួមដោយមេដឹកនាំបរទេស និងប្រមុខអង្គការអន្តរជាតិជាង ៦០នាក់ ដែលភាគច្រើនតាមរយៈការភ្ជាប់វីដេអូ។ ប្រធានាធិបតី មូន ជេអ៊ីន កំពុងដឹកនាំសម័យប្រជុំនេះ ដែលត្រូវបានចូលរួមដោយមេដឹកនាំបរទេស និងប្រមុខអង្គការអន្តរជាតិជាង ៦០ នាក់ដែលភាគច្រើនតាមរយៈការភ្ជាប់វីដេអូ។
ថ្លែងក្នុងពិធីបើកនៅឯ Dongdaemun Design Plaza (DDP) នៅទីក្រុងសេអ៊ូល លោក មូន បានប្រកាសពីផែនការរបស់ ក្រុងសេអ៊ូលក្នុងការពង្រីកការគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំង ការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៥ នៅក្នុងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ខ្លួនដែលទាក់ទង នឹងគម្រោងអាកាសធាតុនិងបៃតង។
លោកបាននិយាយសំដៅដល់ អង្គការដែលមានមូលដ្ឋាន នៅរដ្ឋធានីកូរ៉េខាងត្បូងថា “ យើងក៏នឹងបង្កើតមូលនិធិ Green New Deal Trust ដែលមានតម្លៃ ៥ លានដុល្លារ នៅឯវិទ្យាស្ថាន Global Green Growth (GGGI)” ។
លោកបានបន្ថែមថា កូរ៉េខាងត្បូងនឹងផ្តល់ជំនួយថ្មីចំនួន ៤ លានដុល្លារដល់ P4G សម្រាប់ជាប្រយោជន៍នៃ ប្រតិបត្តិការប្រកប ដោយនិរន្តរភាពរបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា