ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ការបរទេសចិន និងអៀរឡង់ ជួបពិភាក្សាគ្នា ក្នុងខេត្ត Guizhou

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង ការបរទេសចិន លោក Wang Yi បានបើកកិច្ចប្រជុំពិភាក្សាគ្នា មួយជាមួយនឹងរដ្ឋមន្ត្រីក្រសួង ការបរទេស និងការពារជាតិ នៃប្រទេសអៀរឡង់ លោក Simon Coveney នៅក្នុងខេត្ត Guizhou។

លោក Wang បានថ្លែងថា ទំនាក់ទំនងរបស់ចិន និងអៀរឡង់ មកដល់ពេលបច្ចុប្បន្ននេះ មានភាពរឹងម៉ាំនិង សុខភាព ល្អព្រមទាំង ការអភិវឌ្ឍរួមគ្នាយ៉ាងល្អ និងកាន់តែមានភាពចាស់ទុំ ជាងមុនហើយភាគីទាំងពីរ អាចផ្តល់ឲ្យគ្នានូវភាព ចាំបាច់ ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការអន្តរជាតិ ប្រឆាំងទៅនឹងបញ្ហា រាតត្បាតកូវីដផង និងក៏ដូចជាការថែរក្សា សង្វាក់ផលិតកម្ម នៅក្នងវិស័យជាច្រើនផងដែរ។

លោក Wang បន្តថាចិន បានចាត់ទុកថា អៀរឡង់គឺជាអ្នកដែលបានដើរតួយ៉ាងសំខាន់ នៅក្នុងកិច្ចការងារ ទំនាក់ទំនង ការទូតក្នុង តំបន់ព្រមទាំងអន្តរជាតិ ។ ប្រទេសអៀរឡង់ គឺជាប្រទេសដែលមានកងកម្លាំង ការពារជាតិខ្លាំងមួយ នៅក្នុងតំបន់អ៊ឺរ៉ុប ដូចនេះអៀរឡង់ នឹងដើរតួយ៉ាងសំខាន់ផងដែរ សម្រាប់អភិវឌ្ឍទំនាក់ទំនងចិន និងអ៊ឺរ៉ុបនាពេលអនាគត ៕

ប្រែសម្រួល៖ស៊ុនលី

To Top