Covid-19

រដ្ឋាភិបាលថៃ ដកការសម្រេចចិត្តរបស់រដ្ឋធានី ដើម្បីបន្ធូរបន្ថយវិធានការណ៍ ជំងឺកូវីដ-១៩

បាងកក៖ រដ្ឋាភិបាលថៃ បានប្រកាសនៅល្ងាចថ្ងៃច័ន្ទនេះ ដើម្បីពន្យាពេលការសម្រេចចិត្តរបស់អាជ្ញាធរក្នុងទីក្រុងបាងកករបស់ខ្លួន ដើម្បីបន្ធូរបន្ថយបម្រាមខ្លះលើជំងឺកូវីដ-១៩ នៅក្នុងកន្លែងដូចជាសារមន្ទីរ ឧទ្យាន និងកន្លែងម៉ាស្សាជាដើម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ជំងឺកូវីដ- ១៩ ដែលជាកម្លាំងការពារជំងឺឆ្លងថ្នាក់ជាតិបានបដិសេធសេចក្តីសម្រេចរបស់រដ្ឋបាលក្រុងបាងកក (BMA) ដើម្បីអនុញ្ញាតឱ្យមានកន្លែងដូចជាសារមន្ទីរ ឧទ្យាន និងកន្លែងម៉ាស្សា ដើម្បីបើកដំណើរការឡើងវិញចាប់ពីថ្ងៃអង្គារនេះ។

សេចក្តីថ្លែងការណ៍មិនបានផ្តល់ហេតុផលនោះទេ ប៉ុន្តែបានឲ្យដឹងថា កន្លែងទាំងនេះ នឹងត្រូវបិទរហូតដល់ថ្ងៃទី១៤ ខែមិថុនា។

ទីក្រុងបាងកក និងបណ្តាខេត្តនានាជុំវិញនោះ គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ របស់ប្រទេសថៃ ដែលមានសភាពធ្ងន់ធ្ងរបំផុតចាប់តាំងពីការរាតត្បាតចាប់ផ្តើម។

ប្រទេសថៃ បានរាយការណ៍ករណីថ្មីចំនួន ៥,៤៨៥ ករណីកាលពីថ្ងៃច័ន្ទ ដោយមាន ១,៣៥៦ នាក់នៃករណីទាំងនោះ នៅទីក្រុងបាងកក។

គិតត្រឹមថ្ងៃច័ន្ទចំនួនសរុបនៃប្រទេសនេះ បានកើនឡើងដល់ ១៥៩,៧៩២ករណី ពីចំនួនតិចជាង ៣០,០០០ករណី នៅដើមខែមេសា នៅពេលដែលការផ្ទុះចុងក្រោយបង្អស់បានរាលដាលពីកន្លែងកម្សាន្តនានា ក្នុងទីក្រុងបាងកក៕ ដោយ ឈូក បូរ៉ា

To Top