បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិម្នាក់ ក្នុងចំណោម ៥ នាក់ ដែលត្រូវបានតែងតាំង ក្នុងអាណត្តិរបស់អតីតប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ គឺលោក Michael Flynn ហាក់ដូចជាបានលើកឡើងថា រដ្ឋប្រហារដូចនៅប្រទេស មីយ៉ាន់ម៉ា គួរតែកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមវីដេអូដែលបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណេត លោក Flynn បានលើកឡើង នៅក្នុងសន្និសីទ QAnon នៅរដ្ឋ Texas បន្ទាប់ពីត្រូវបានគេសួរសំណួរ អំពីរដ្ឋប្រហារយោធា ខែកុម្ភៈនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
មនុស្សម្នាក់នៅក្នុងអង្គប្រជុំ បានសួរដោយសំណួរថា “ ខ្ញុំចង់ដឹងថាហេតុអ្វីបានជាមានអ្វីកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនអាចកើតឡើងនៅទីនេះ?” ។ លោក Flynn បានលឺការឆ្លើយតបថា “ គ្មានហេតុផលទេ។ ខ្ញុំចង់និយាយថា វាគួរតែកើតឡើងនៅទីនេះ។
អ្នកគាំទ្រនៅវេទិកា QAnon ជឿលើទ្រឹស្តីឃុបឃិតដែលអះអាងថា ក្នុងចំណោមរឿងជាច្រើនទៀត ដែលថាលោក ដូណាល់ ត្រាំ កំពុងព្យាយាមបង្ហាញ និងធ្វើសង្គ្រាមដោយស្ងាត់ៗ នៅក្នុងគណបក្សប្រជាធិបតេយ្យ ។ សមាជិកសំលេងកាន់តែច្រើន នៃការគោរពនយោបាយ បានរាយការណ៍ថា បានគាំទ្រការធ្វើរដ្ឋប្រហារមីយ៉ាន់ម៉ា ដោយសំដៅទៅលើវា ថា ជាការភ្ញាក់ដឹងខ្លួន និងបានលើកឡើងពីលទ្ធភាព នៃការផ្តួលរំលំដោយហិង្សា ស្រដៀងគ្នារបស់រដ្ឋាភិបាលអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា