បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃអង្គារនេះថា គណបក្សកាន់អំណាច របស់ប្រទេសកូរ៉េខាងជើង ទើបបានធ្វើការកែប្រែច្បាប់របស់ខ្លួន បង្កើតមេបញ្ជាការទី២ ស្ថិតនៅក្រោមតំណាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្របពេលដែលលោកសម្លឹង កែលម្អនយោបាយក្នុងស្រុក។
ដោយសម្អាងដល់ប្រភព មិនបញ្ជាក់អត្តសញ្ញាណ ដែលដឹងពីបញ្ហាកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងខាងលើនេះ បាននិយាយថា អ្នកកាន់តំណែងថ្មី ជាលេខាធិការទីមួយនេះ នឹងចូលរួមជាអធិបតីលើកិច្ចប្រជុំ តំណាងឲ្យលោក គីម ជុងអ៊ុន។
កាសែតកូរ៉េខាងត្បូងដដែលនេះ បាននិយាយបន្ថែមទៀតថា លោក គីម ជុងអ៊ុន ចង់ឲ្យមានតួនាទីកាន់តែល្អឡើងមួយ នៅក្នុងជួររដ្ឋាភិបាល សម្រាប់គណបក្ស ដោយប្រៀបប្រដូចទៅនឹងរដ្ឋបាល ដែលផ្តោតលើយោធារបស់ឪពុកលោក។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការពង្រឹងអំណាចរបស់លោក នៅក្នុងសមាជបក្សពលករកូរ៉េ កាលពីខែមករា ជាពេលដែលលោកត្រូវបានបោះឆ្នោត ឲ្យកាន់តំណែងជាអគ្គលេខាធិការបក្ស ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
