រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២,៤០៨ នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ ដែលមានចំនួនសរុបដល់ទៅ ៤៦៥,១៩៩ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាលប្រេស៊ីល បានបញ្ជាក់ឲ្យដឹងថា សរុបការករណីឆ្លងថ្មីមានចំនួន ៧៨,៩២៦ ករណី ត្រូវបានរកឃើញដោយ បង្កើនចំនួនអ្នកឆ្លងមេរោគកើនឡើងដល់ ១៦,៦២៤,៤៨០ នាក់។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកអ្នកឆ្លងធំជាងគេទី ៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា។
ប្រទេសអាមេរិកខាងត្បូង កំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មី ដែលមន្ទីរពេទ្យ ត្រូវបានគ្របដណ្ដប់ដោយអ្នកជំងឺ។ ប្រទេសប្រេស៊ីល បានគ្រប់គ្រងវ៉ាក់សាំងបង្កាជំងឺចំនួនជាង ៦៧,៨ លានដូស ហើយប្រជាជនជាង ២២,១ លាននាក់ បានទទួលថ្នាំបង្ការចំនួន ២ដូស៕ ដោយ ឈូក បូរ៉ា