ព័ត៌មានអន្តរជាតិ

អាមេរិក នឹងប្រគល់មូលដ្ឋានទ័ពធំមួយ ឲ្យអាហ្គានីស្ថានទាំងស្រុង រយៈពេល ២០ថ្ងៃទៀត

កាប៊ុល៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងដថា កងកម្លាំងយោធាអាមេរិក នៅក្នុងមូលដ្ឋានទ័ពអាកាស Bagram ត្រូវបានគេដឹងថា នឹងប្រគល់ទីតាំងនេះទៅឲ្យ រដ្ឋាភិបាលអាហ្គានីស្ថានវិញ ទាំងស្រុងក្នុងរយៈពេល ២០ថ្ងៃទៀត។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយមន្ត្រីយោធាអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញបានបញ្ជាក់ទៀតថា វាគឺជាប្រតិបត្តិការដែលស្រប ទៅនឹងផែនការរបស់ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការដកទ័ពអាមេរិកឲ្យអស់ពី ក្នុងប្រទេសមួយនេះត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខ។

គួរឲ្យដឹងដែរថាទីតាំងមូលដ្ឋានទ័ព Bagram នេះគឺជាទីតាំងដែលបានបង្កើតឡើង ដំបូងដោយទ័ពសហភាពសូវៀត កាលពីឆ្នាំ១៩៨០ហើយ វាក្រោយមកបានក្លាយទៅជា ទីតាំងទ័ពដ៏ធំបំផុតរបស់ណាតូ និងអាមេរិកនៅក្នុងប្រទេសអាហ្គានីស្ថាន ហើយកាលពីពេលដែលអាមេរិកកំពុង មានការពាក់ព័ន្ធខ្លាំងបំផុត នៅក្នុងកិច្ចការងារប្រយុទ្ធប្រឆាំង ភេវរកម្មនៅទីនោះនោះកងទ័ពសរុប អាចមានចំនួនដល់ទៅរាប់សិបពាន់នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top