ព័ត៌មានអន្តរជាតិ

រុស្សីនឹងបង្កើត អង្គភាពយោធាថ្មី ២០ទៀត នៅភាគខាងលិចទុកទល់មុខណាតូ

" "

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសរុស្សី ត្រូវបានគេដឹងថា គ្រោងនឹងបង្កើតអង្គភាពយោធាថ្មីប្រមាណជា ២០ថ្មីបន្ថែមទៀត នៅភាគខាងលិចនៃប្រទេសក្នុងឆ្នាំនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា អង្គភាពទាំងនោះនឹងប្រើប្រាស់ ក្នុងគោលបំណងធំប្រឈមមុខ ទៅនឹងការកើនឡើងនៃការគម្រាមកំហែង របស់អង្គការណាតូ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោករដ្ឋមន្ត្រីការពារជាតិរុស្សី Sergei Shoigu ក៏បានលើកឡើងអំពីសំពាធ ដែលត្រូវបានធ្វើឡើងតាមរយៈ ការបង្កើនចំនួនជើងហោះហើរ ដោយយន្តហោះទំលាក់គ្រាប់បែក របស់អាមេរិកនៅក្បែរព្រំដែនរបស់រុស្សី និងក៏ដូចជា នាវាចម្បាំងរបស់ណាតូផងដែរ។

" "

លោកបន្តថា សកម្មភាពបែបនេះគឺជា របៀបដែលអាមេរិក និងណាតូបានបំផ្លាញចោល នូវសន្តិសុខអន្តរជាតិហើយវា បានបង្ខំឲ្យយើងក្នុងការធ្វើការ ប្រតិកម្មដើម្បីឆ្លើយតប និងប្រឈមមុខទៅនឹងបញ្ហានេះ។

" "

ជាចុងក្រោយលោកបានបន្ថែមដែរថា អង្គភាពយោធាថ្មីទាំង២០ នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសនោះក៏នឹងត្រូវ ដាក់បំពាក់មកជាមួយនឹងអាវុធ
យុទ្ធភ័ណ្ឌប្រភេទថ្មីដល់ទៅជាង ២០០០ប្រភេទផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top