ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងធ្វើការងារ ដើម្បីធ្វើឲ្យរដ្ឋាភិបាល មានភាពប្រក្រតី

បរទេស ៖ ប្រធានវិទ្យាស្ថាន កូរ៉េខាងត្បូង Sejong លោក មូន ជុងអ៊ីន បាននិយាយថា ការផ្លាស់ប្តូរថ្មី ចំពោះគោលនយោបាយ រដ្ឋាភិបាលផ្លូវការ ធ្វើឡើង ដោយកូរ៉េខាងជើង ដែលរួមបញ្ចូលទាំងការ បង្កើតតួនាទី ថ្នាក់ដឹកនាំថ្មីនោះ គឺជាសញ្ញា នៃដំណើរការធ្វើឲ្យមានភាព ប្រក្រតី ដោយសម្ងាត់ ។

ប្រទេសកូរ៉េខាងជើង បានបង្កើតតំណែង “លេខាធិការទីមួយ” ថ្មី ស្ថិតនៅក្រោមមេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ដោយផ្ទាល់ នៅក្នុងអំឡុងសមាជ បក្សលើកទី៨ កាលពីខែមករា ។ លោក គីម ជុងអ៊ុន ធ្លាប់បានកាន់តំណែង ជាលេខាធិការទីមួយនេះ ដោយខ្លួនឯង ប៉ុន្តែត្រូវបានបោះឆ្នោត ឲ្យកាន់តំណែង ជាអគ្គលេខាធិការ នៅក្នុងអំឡុងសមាជកន្លងទៅ ។

លោក មូន ជុងអ៊ីន ដែលពីមុនធ្លាក់ជាទីប្រឹក្សា ពិសេសរបស់លោកប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអ៊ីន បានមានប្រសាសន៍ថា ការបង្កើតតំណែងថ្មីនេះ បង្ហាញថា លោក គីម ជុងអ៊ុន កំពុងតែធ្វើការងារ ដើម្បីធ្វើកំណែទម្រង់រដ្ឋាភិបាល ស្របពេលធ្វើការដោះស្រាយ ជាមួយបញ្ហានានា ដូចជាការរាតត្បាត មេរោគកូរ៉ូណា និងភាពលំបាកផ្នែក សេដ្ឋកិច្ចធ្ងន់ធ្ងរជាដើម ។

តាមសេចក្តីរាយការណ៍ លោក មូន ជុងអ៊ីន បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយ ជាមួយអ្នក សារព័ត៌មាន អន្តរជាតិ ក្នុងទីក្រុងសេអ៊ូល យ៉ាងដូច្នេះថា “ខ្ញុំមិនគិតថា វាគឺស្តីពីការចែករំលែក អំណាចនោះទេ វាជាក្រុម នៃអាជ្ញាធរបង្កើត ការសម្រេចចិត្ត ចំពោះលេខាធិការទីមួយ ។ វាជាដំណើរការមួយ នៃការធ្វើឲ្យរដ្ឋាភិបាល មានភាពប្រក្រតី នៅក្នុងប្រទេសកូរ៉េខាងជើង” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top