ព័ត៌មានអន្តរជាតិ

អាមេរិក​ ដាក់ទណ្ឌកម្មមន្ត្រី និងអង្គភាពប៉េឡារុស ជុំវិញរឿង ពុករលួយធ្ងន់ធ្ងរ

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មនិងចុះបញ្ជី ខ្មៅលើមន្ត្រីនិងអង្គភាព របស់ប្រទេសប៉េឡារុសជាច្រើន ពីបទប្រើប្រាស់អំណាច របស់ខ្លួនសម្រាប់គោល បំណងពុករលួយ នេះបើតាមសម្តី របស់មន្ត្រីសហរដ្ឋអាមេរិក ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ទណ្ឌកម្មទាំងនោះ ត្រូវបានប្រកាសឡើងដោយក្រសួង ការបរទេស និងក្រសួងរតនាគារសហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Alexander Manolev លោក Petar Haralampievលោក Krasimir Tomov លោក Delyan Slavchev Peevski និងលោក Dimitrov Zhelyazkov គឺមានជាប់ពាក់ព័ន្ធក្នុងញុះញង់បង្កឲ្យមានអំពើពុករលួយ។

គួរបញ្ជាកថា លោក Alexander Manolev គឺជាអតីតអនុរដ្ឋមន្ត្រីសេដ្ឋកិច្ច Petar Haralampievលោក Krasimir Tomov ជាមន្ត្រីក្នុងទីភ្នាក់ងាររដ្ឋ ទទួលបន្ទុកកិច្ចការបរទេសប៉េឡារុស លោក Delyan Slavchev Peevski ជាអតីតសមាជិករដ្ឋសភា ហើយលោក Dimitrov Zhelyazkov គឺជាមន្ត្រីមួយរូប ក្នុងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ប៉េឡារុស ៕ ប្រែសម្រួល៖ប៉ាង កុង

To Top