ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស្រមោល នៅមីយ៉ាន់ម៉ា ជំរុញឲ្យក្រុមម៉ូស្លីមរ៉ូហ៊ីងយ៉ា ចូលរួមការប្រយុទ្ធប្រឆាំង នឹងរបបយោធា

រ៉ង់ហ្គូន៖ រដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវ ដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ឱ្យជួយផ្តួលរំលំរបបយោធា ដោយសន្យាថា នឹងមានសញ្ជាតិ និងការធ្វើមាតុភូមិនិវត្តន៍ សម្រាប់សហគមន៍មូស្លីម ដែលត្រូវបានធ្វើទុក្ខបុកម្នេញនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ប្រជាធិបតេយ្យនាពេលអនាគត។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពី យោធាបានផ្តួលរំលំជើងឯកប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីនៅក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។

ក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ការបង្ក្រាបដ៏ឃោរឃៅលើ ក្រុមប្រឆាំងដោយរបបយោធា បានសម្លាប់មនុស្សជាង ៨០០ នាក់។

ក្រុមសមាជិកសភា ដែលត្រូវបានបណ្តេញចេញពីតំណែង ដែលភាគច្រើនមកពីគណបក្ស NLD ក្រោយមកបានបង្កើតស្រមោល“ រដ្ឋាភិបាលរួបរួមជាតិ” ដែលបានស្វែងរកការនាំអ្នកប្រឆាំង ដើម្បីរួមគ្នាប្រឆាំងរដ្ឋប្រហារខាងលើនេះ។

របបយោធាបានចាត់ថ្នាក់ NUG ថាជា“ ក្រុមភេរវករ” មានន័យថា នរណាម្នាក់និយាយជាមួយពួកគេ រួមទាំងអ្នកសារព័ត៌មានផងដែរ អាចទទួលរងការចោទប្រកាន់ ក្រោមច្បាប់ប្រឆាំងភេរវកម្ម។

ក្រុមនេះបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា“ យើងសូមអញ្ជើញជនជាតិរ៉ូហ៊ីងយ៉ា ចូលរួមជាមួយយើង និងជាមួយអ្នកដទៃទៀតឱ្យចូលរួម ក្នុងបដិវត្តនិទាឃរដូវនេះ ប្រឆាំងនឹងរបបផ្តាច់ការយោធា” ៕

ដោយ ឈូក បូរ៉ា

To Top