ព័ត៌មានអន្តរជាតិ

អាមេរិក នឹងលក់យន្ត ហោះហ្វឹកហ្វឺន T-6 ឱ្យវៀតណាម

បរទេស ៖ មេបញ្ជាការកងទ័ពអាកាស ប៉ាស៊ីហ្វិក លោក Kenneth Wilsbach បាកបាននិយាយ នៅថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានយល់ព្រមលក់យន្តហោះហ្វឹកហ្វឺន T-6 ដល់ប្រទេស វៀតណាម ដើម្បីជួយធ្វើឱ្យប្រសើរឡើង នូវការបណ្តុះបណ្តាល សាកល្បងដល់ពិឡុត។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា និយាយនៅឯកិច្ចសន្ទនា តាមទូរគមនាគមន៍ ដែលរៀបចំឡើង ដោយក្រសួងការបរទេសអាមេរិក លោកថា “ យើងប្តេជ្ញាចិត្តក្នុងការជួយបញ្ជូន យន្ដហោះនោះហើយ បន្ទាប់មកធ្វើប្រតិបត្តិការ និងកែលំអការហ្វឹកហាត់សាកល្បង របស់ពិឡុតរបស់កងទ័ពអាកាសវៀតណាម” ។ យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា នឹងបញ្ជូនយន្តហោះប៉ុន្មានគ្រឿង ទៅប្រទេសវៀតណាមនោះទេ ។

ឆ្លើយតបទៅនឹងសំណួរ អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នាពេលអនាគតដ៏ខ្លីខាងមុខនេះ មេបញ្ជាការកងទ័ព អាកាសប៉ាស៊ីហ្វិកលោក Kenneth Wilsbach បាននិយាយថា កិច្ចព្រមព្រៀងទិញលក់យន្តហោះ T-6 គឺជារឿងដ៏ធំបំផុតមួយ ដែលត្រូវបានកត់សម្គាល់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top