បរទេស ៖ និយតករចក្រភពអង់គ្លេស បានអនុម័ត ឱ្យប្រើប្រាស់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ Pfizer-BioNTech ចំពោះកុមារដែលមាន អាយុចាប់ពី ១២-១៥ ឆ្នាំ ដោយនិយាយថា វាមានសុវត្ថិភាព និងមានប្រសិទ្ធភាព ក្នុងក្រុមអាយុនេះ ហើយអត្ថប្រយោជន៍ មានច្រើនជាងហានិភ័យ ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា និយតករចក្រ ភពអង់គ្លេស ឬ MHRA បាននិយាយថា ខ្លួនបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់ លើវ៉ាក់សាំងនេះ ចំពោះមនុស្សវ័យជំទង់ ។
គណៈកម្មាធិការចាក់វ៉ាក់សាំង ចក្រភពអង់គ្លេស នឹងសម្រេចថា តើកុមារគួរចាក់វ៉ាក់សាំង នេះ ឬអត់។ វ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់មនុស្ស ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ៕
ប្រែសម្រួលៈ ណៃ តុលា