ព័ត៌មានអន្តរជាតិ

អាមេរិក បារាំង​ និងអង់គ្លេស ចុះហត្ថលេខា កិច្ចព្រមព្រៀង បង្កើនសហប្រតិបត្តិការ

បរទេស ៖ ថ្នាក់ដឹកនាំកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក ប្រទេសបារំាងនិងអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ត្រីភាគីមួយ ដើម្បីបន្តធ្វើឲ្យកាន់តែល្អប្រសើរឡើង នូវសហប្រតិបត្តិការ របស់ពួកគេ ។

ប្រធានផ្នែកប្រតិបត្តិការទ័ពជើងទឹក លោកឧត្តមនាវី Mike Gilday ឧត្តមនាវីទ័ពជើងទឹកបារំាង Pierre Vandier និងលោក Tony Radakin ជាមន្ត្រីទ័ពជើងទឹកជាន់ខ្ពស់ របស់អង់គ្លេស បានជួបគ្នានៅក្នុងទីក្រុង Toulon ប្រទេសបារាំង ធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះ។

ទ័ពជើងទឹកប្រទេសទាំង៣ ដែលបានទទួលស្គាល់ថា ភាពជាដៃគូរបស់ពួកគេស្ថិតនៅអស់រយៈពេលជាងមួយសតវត្សនោះ នាពេលបច្ចុប្បន្ន កំពុងតែធ្វើការងាររួមគ្នា ជាផ្នែកនៃក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះរបស់អង់គ្លេស និងចូលរួមក្នុងសមយុទ្ធយោធាជាមួយគ្នាជាបន្តបន្ទាប់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ប្រធានផ្នែកប្រតិបត្តិការទ័ពជើងទឹកអាមេរិក លោកឧត្តមនាវី Mike Gilday បាននិយាយថា “នៅថ្ងៃនេះ
យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញា របស់យើង ក្នុងការគាំទ្រនិងជំរុញបង្កើនរួមគ្នានូវប្រព័ន្ធអន្តរជាតិផ្នែកលើផ្លូវច្បាប់ ដែលពង្រឹងសន្តិសុខនិងវិបុលភាពគ្នា ទៅវិញទៅមករបស់យើង” ៕
ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top