អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងត្រួតពិនិត្យជំងឺ ប្រចាំទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទ្វីបអាហ្វ្រិក កើនឡើងដល់៤.៨៨៦.២៧៩នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រ ។
មជ្ឈមណ្ឌល CDC ប្រចាំទ្វីបអាហ្វ្រិក ដែលមានទីភ្នាក់ងារថែទាំង សុខភាពពិសេស នៃសហភាពអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារ ជំងឺឆ្លងរាតត្បាត បានកើនឡើងដល់១៣១.៦៩៦នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៤.៤១៨.៣៣៩នាក់ នៅទូទាំងទ្វីបនេះ បានជាសះស្បើយពីជំងឺ ។
មជ្ឈមណ្ឌលដដែលបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេត្យូពី និងអេហ្ស៊ីប ជាប្រទេស ដែលមានអ្នកឆ្លងជំងឺច្រើន បំផុត នៅក្នុងទ្វីបនេះ ។
ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រាដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុត នៅទ្វីបអាហ្វ្រិក ដែលមានចំនួន១.៦៨០.៣៧៣នាក់ ទន្ទឹមនឹងនេះដែរ បណ្តាប្រទេសចំនួន០២នៅទ្វីបអាហ្វ្រិក ដែលមាន ម៉ារ៉ុក និងទុយនេស៊ី ត្រូវបានគេរាយការណ៍ថា មានចំនួន៥២០.៤២៣ករណី និង៣៥០.៤៨៧ករណី គិតត្រឹមរសៀលថ្ងៃសុក្រនះ ។
មជ្ឈមណ្ឌល CDC បានឲ្យដឹងថា ក្នុងអាណត្តិនៃការឆ្លងជំងឺ ប្រទេសអាហ្វ្រិកខាងត្បូង ជាប្រទេសដែលរង ផលប៉ះពាលខ្លាំងបំផុត នៅក្នុងតំបន់ បន្ទាប់ពី ផ្នែកខ្លះនៃទ្វីបនេះ ដែលស្ថិតនៅភាគខាងជើង និងខាងកើត ទន្ទឹមនឹងនេះដែរ ទ្វីបអាហ្វ្រិកកណ្តាលវិញ ជាតំបន់ដែលរង គ្រោះតិចបំផុត នៅទ្វីបអាហ្វ្រិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា