បរទេស៖ក្រុមប្រឹក្សាភិបាល ដែលជាក្រុម ឃ្លាំមើលការបោះឆ្នោតអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនអាចនឹងធ្វើការត្រួតពិនិត្យ មើលឡើងវិញ នូវការដកបេក្ខភាព ចេញពីការបោះឆ្នោតជ្រើសប្រធានាធិបតីអ៊ីរ៉ង់នៅខែនេះ ក្រោយមេដឹកនាំ ជាន់ខ្ពស់និយាយថា ពួកគេខ្លះត្រូវបានធ្វើខុស។
មន្ត្រីនាំពាក្យក្រុមប្រឹក្សាភិបាល លោក Abbas Ali Kadkhodaei បានបង្ហោះសារលើបណ្ដាញសង្គមធ្វីតធ័រយ៉ាងដូច្នេះថា “បទបញ្ជារបស់មេដឹកនាំជាន់ខ្ពស់ គឺជាសេចក្តីសម្រេចចុងក្រោយ ហើយសេចក្តីសម្រេចរបស់លោក ត្រូវតែគោរពតាម។ ក្រុមប្រឹក្សាភិបាល នឹងធ្វើការប្រកាសពីគំនិតរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយទទួលស្គាល់ថា ខ្លួនមិនស៊ាំនឹងភាពខុសឆ្គង”។
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីខែមុន បានយល់ស្របចំពោះការបដិសេធរបស់ក្រុមប្រឹក្សាភិបាល ដកបេក្ខភាពមួយចំនួន ចេញពីការបោះឆ្នោតនាថ្ងៃទី១៨ ខែមិថុនា ដោយរួមបញ្ចូលទាំងអតីតប្រធានរដ្ឋសភា លោក Ali Larijani ផង។
គួរបញ្ជាក់ថា ការបោះឆ្នោតនេះ ហាក់ធ្វើការពង្រឹងបន្ថែមទៀត នូវអំណាចរបស់លោក Khamenei នៅក្នុងប្រទេស ស្របពេលដែលទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោកទាំង៦ កំពុងតែព្យាយាមស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញកាលពី៣ឆ្នាំមុន៕ប្រែសម្រួល៖ប៉ាង កុង