ព័ត៌មានអន្តរជាតិ

មុនពេលជួប ជាមួយប្រធានាធិបតី រុស្ស៊ី លោក Joe Biden បញ្ជាក់ថា អាមេរិក ត្រូវតែដឹកនាំពិភពលោក ពីទីតាំងដែលខ្លាំងមួយ

បរទេស ៖ ដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប នៅខែមិថុនា នឹងសម្គាល់ការធ្វើដំណើរបរទេស លើកដំបូងរបស់ប្រធានាធិបតី អាមេរិក លោក Joe Biden ខណៈដែលលោក គ្រោង នឹងជួបជាមួយមេដឹកនាំ អង្គការណាតូ, សហភាពអឺរ៉ុប និង G7 ដោយនឹងបញ្ចប់ដំណើរ ទស្សនកិច្ច នេះជាមួយកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀពូទីន នៅទីក្រុងហ្សឺណែវ ១៦ មិថុនា ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ កាសែត Washington Post ផ្សាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ចនៅអឺរ៉ុប និងជំនួបរបស់ លោកជាមួយលោកវ្ល៉ាឌីមៀពូទីន ដោយលោកបានពន្យល់យ៉ាងច្បាស់ អំពីរបៀបវារៈដែលបានគ្រោងទុក របស់លោកហើយជាពិសេសកត់ សម្គាល់ដោយជឿជាក់ថា សហរដ្ឋអាមេរិក ត្រូវតែដឹកនាំពិភពលោក ពីទីតាំងខ្លាំងមួយ”។

លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងរួមគ្នា ដើម្បីដោះស្រាយបញ្ហា ប្រឈម របស់រុស្ស៊ី ចំពោះសន្តិសុខអឺរ៉ុប និងសន្យាថា “សារៈសំខាន់ប្រកប ដោយអត្ថន័យសម្រាប់ ឥរិយាបទ ដែលរំលោភលើអធិបតេយ្យភាព របស់សហរដ្ឋអាមេរិក រួមទាំងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រជាធិបតេយ្យរបស់យើង” ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top