ព័ត៌មានអន្តរជាតិ

នៅថ្ងៃអាទិត្យ ប្រទេសថៃ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ២៣នាក់ទៀត

បរទេស ៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ ដោយសារជំងឺកូវីដ-19 ថ្មីចំនួន ២៣ នាក់បន្ថែមទៀត នៅថ្ងៃអាទិត្យនេះ និងបានរកឃើញ អ្នកឆ្លងថ្មីចំនួន ២ ៦៧១ នាក់ ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នក ស្លាប់កើនដល់ ១ ២៣៦ នាក់ និងចំនួនករណីឆ្លង ចាប់តាំងពីការឆ្លង រាលដាលកើនដល់ ១៧៧ ៤៦៧ នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 (CCSA) បាននិយាយថា អ្នកឆ្លងថ្មីចំនួន ២ ០៦៧ នាក់ គឺបានរកឃើញនៅក្នុង ចំណោមប្រជាជនទូទៅ និង ៦០៤ នាក់ រកឃើញនៅក្នុងពន្ធនាគារ។

អ្នកស្លាប់ថ្មីចំនួន ១៣ នាក់ត្រូវបានរាយការណ៍ នៅក្នុងទីក្រុងបាងកក, ៤ នាក់ នៅខេត្តសាមុតប្រាកាន និងម្នាក់រៀងខ្លួននៅ ខេត្ត Chachoengsao, Nakhon Ratchasima, Nakhon Si Thammarat, Saraburi, Sa Kaeo និង នៅខេត្ត Rayong ៕
ប្រែសម្រួលៈ ណៃ តុលា

To Top