ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា នៅរដ្ឋ Indiana សហរដ្ឋអាមេរិក ស្លាប់២នាក់ របួស២នាក់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា មនុស្ស២នាក់បានបាត់បង់ជីវិត និង២នាក់ទៀត បានទទួលរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នា នៅរដ្ឋ Indiana កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ ។

ក្រុមមន្ត្រីប៉ូលីសបានបញ្ជាក់ថា ការបាញ់ប្រហារគ្នាបានកើតឡើង នៅវេលាម៉ោងប្រមាណជា២ព្រឹកម៉ោង ក្នុងស្រុកហើយនៅពេល ដែលពួកគេបានទៅដល់កន្លែងកើតហេតុ មនុស្ស៤នាក់នោះ គឺបានទទួលរងគ្រាប់កាំភ្លើងរួចទៅហើយ ។

បុរសម្នាក់បានបាត់បង់ជីវិត នៅកន្លែងកើតហេតុនិងម្នាក់ទៀត បានស្លាប់ពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយមនុស្សរបួស២នាក់ទៀតដែលមានម្នាក់ជាមនុស្សនិងម្នាក់ ជាមនុស្សស្រីត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យភ្លាមដែរ ។

គួរឲ្យដឹងដែរថា វាបានកើតឡើងនៅក្នុងចំណុចចំណត រថយន្តមួយកន្លែងរបស់អាជីវកម្ម ក្នុងស្រុកមួយហើយមកដល់ពេលនេះក្រុមអជ្ញាធរនៅបន្តធ្វើការស៊ើបអង្កេតដោយមិនទាន់ អាចកំណត់ពីមូលហេតុ ប្រាកដនៅឡើយនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top